លោកឧត្តមសេនីយ៍ ឯម កុសល បើកអង្គប្រជុំនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់!
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ លេីកិច្ចការងារបន្ទាន់ចាំបាច់មួយចំនួន ៖
១-ការត្រួតពិនិត្យលេីកិច្ចការពារ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ទី៥ ឆ្នាំ២០២២ នៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
២-ពង្រឹងវិន័យរបស់កងកម្លាំងនគរបាលជាតិ និងក្រមសីលធម៌របស់ ភ្នាក់ងារសន្តិសុខ ការពារការបោះឆ្នោត ការប្រេីប្រាស់ឯកសណ្ឋានរបស់មន្រ្តីនគរបាល និងប្រជាការពារ កំឡុងថ្ងៃបោះឆ្នោត
៣-ពង្រឹងបន្ថែមអំពីតួនាទីភារកិច្ចរបស់មន្រ្តីនគរបាល ការគ្រប់គ្រងឯកសារដ្ឋបាលសំខាន់ៗ ក្នុងអធិការដ្ឋាន ,ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់
៤-ត្រួតពិនិត្យលេីការគ្រប់គ្រងសភាពការណ៍ទូទៅ និងទប់ស្កាត់មិនឲ្យមានភាពមិនប្រក្រតីកេីតឡេីង បង្ករឲ្យគ្មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សារធារណៈ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឡេីយ
៥-ពង្រឹងលេីកិច្ចការងារជំនាញ តាមផ្នែកនីមួយៗ នៃអធិការដ្ឋាននគរបាលស្រុក និងតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល
សមាសភាពចូលរួម លោកនាយការិយាល័យ ព្រហ្មទណ្ឌកំរិតស្រាល ,លោកនាយរងការិយាល័យ ចរាចរណ៍ផ្លូវគោក ,ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ,លោកអធិការ អធិការរង លោកនាយផ្នែក នាយរងផ្នែក និងលោកនាយប៉ុស្ដិ៍ ទាំង១២ចំណុះអោយអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ៕