រថយន្តដឹកឈើខុសច្បាប់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ឋី ហៅ “ធី ពុករលួយ”ត្រូវបានកម្លាំង សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើរវៀងបង្ក្រាប!

0

ខេត្តព្រះវិហារ ៖ កាន់តែក្តៅដូចបាយពុះ ក្រោយពីមានប្រតិកម្មពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារ ស្តីពីក្រុមឈ្មួញមួយចំនួនតូចយកឈ្មោះរបស់លោក ទៅកាងបទល្មើសដឹកឈើខុសច្បាប់ លោក វុធ សាវី បានអោយដឹងថា មានក្រុមឈ្មួញទុច្ចរិតមួយចំនួន បានយកឈ្មោះរបស់លោកទៅ ប្រព្រឹត្តរកសុីបទល្មើសខុសច្បាប់នឹងបានធ្វើអោយមហាជនមួយចំនួន មានការយល់ច្រលំមកលើរូបលោក ។ លោក វុធ សាវី បានបញ្ជាក់យ៉ាងច្បាស់ថា រូបលោកមិនដែលមានបងប្អូនឬសាច់ញាតិរកសុីបទល្មើសព្រៃឈើខុសច្បាប់នោះឡើយលោកថា ត្រឹមអាហាហូបចុក១ថ្ងៃ ៣ពេលនឹងរបស់ប្រើប្រាស់មួយចំនួន លោកអាចមានសមត្ថភាព មិនបាច់ទៅរកសុីរបរខុសច្បាប់ឡើយ ជាមួយគ្នានោះផងដែរ លោក វុធ សាវី បានស្នើសុំអោយលោកប្រធានមន្ទីរបរិស្ថានខេត្ត នឹងលោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើអោយប្រសិទ្ឋភាពផង នឹងបានស្នើដល់អ្នកសាព័ត៍មាន អោយជួយតាមដាននឹងប្រម៉ាញ់រូបភាពរួចរាយការណ៍ជូនលោកទោះពេលណាឬម៉ោងណាក៍ដោយ លោកនឹងមានចំណាត់ការអោយមានប្រសិទ្ឋភាព ។

លោក ស៊ុំ សុវុត្ថា នាយផ្នែករវៀង បានអោយដឹងថាក្រោយពីទទួលបានបទបញ្ជាពីលោកប្រធានមន្ទីរកសិកម្មនឹងបទបញ្ជារបស់លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះទៅដល់ចំនុចភូមិកោះកំពង់លួង ឃុំរស្មី ស្រុករៀង ខេត្តព្រះវិហារ នៅវេលាម៉ោង ១២ នឹង ៣២ នាទីថ្ងៃទី ០១ ខែមិថុនា កម្លាំងជំនាញបានជួបរថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ឋី ហៅ “ធីពុករលួយ”ពេលនោះកម្លាំងជំនាញបានធ្វើសញ្ញាបញ្ជាអោយរថយន្តឈប់ តែរថយន្តដឹកឈើនេះបានបន្ថែមល្បឿនទៅមុខ តែកម្លាំងជំនាញបានយករថយន្តពាំងពីមុខទើបរថយន្តដឹកឈើនេះព្រមឈប់ លោក ស៊ុំ សុវុត្ថា បានបន្តអោយដឹងថា ការចុះបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងខាងលើ ប្រឈមនឹងហានិភយ័ណាស់ ប្រឈមដល់អាយុជីវិតទៀតផង ពេលខ្លះត្រូវរថយន្តដឹកឈើកៀរធ្លាក់ផ្លូវក៍មាន លោកបានសំណូមពរទៅដល់កងកម្លាំងប្រដាប់អាវុធសូមចូលរួមសហការជាមួយកម្លាំងជំនាញផង បើពឹងផ្អែកលើកម្លាំងជំនាញមិនអាចបង្ក្រាបបទល្មើសមានប្រសិទ្ឋភាពឡើយ ។

សូមបញ្ជាក់ថា មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តព្រះវិហារ ជាង១០ ឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ចណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់គេឡើយ មិនត្រឹមតែប៉ុណ្ណោះកន្លងទៅ មេឈ្មួញដុះស្លែចរិតធូថ្លៃនេះ ទាំងប្រមាថជេបញ្ចោមើលងាយដល់អ្នកសាព័ត៍មានណាដែលហ៊ានតាមប្រម៉ាញ់ ឬ រាយការណ៍ដល់សមត្ថកិច្ចពីការដឹកឈើល្មើសច្បាប់របស់គេ ។

សូមបញ្ជាក់បន្ថែមជូនផងដែរថា នៅមានមេឈ្មួញជើងខ្លាំងផ្សេងៗជាច្រើនទៀត ដែលកំពង់ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជយ័សែននឹងស្រុករវៀង យកទៅលក់អោយដេប៉ូចែអូននៅខេត្តកំពង់ធំ ក្នុងនោះមាន មេឈ្មួញឈ្មោះ តុលា ឈ្មោះ បូណា និងមេឈ្មួញឈ្មោះខ្លា ក៍មិនណយដែរ ដោយសាមេឈ្មួញឈ្មោះខ្លានេះ មានលោកឧត្តមសេនិយ៍ផ្កាយ ១ កាងពីក្រោយ មហាជនរង់ចាំមើលថា តើសមត្ថកិច្ចហ៊ានបង្ក្រាបរថយន្តដឹកឈើឈ្មោះខ្លានេះដែរទេ តែមួយរយះនេះមិនទាន់មានសកម្មភាពទេ រថយន្តដឹកឈើមេឈ្មួញឈ្មោះខ្លា នេះ ។

ពាក់ព័ន្ធនិងករណីរថយន្តដឹកឈើខុសច្បាប់របស់ មេឈ្មួញដុះស្លែ ឈ្មោះ ព្រុំ វុទ្ធី ហៅ”ធី ពុករលួយ” វត្ថុតាងមានឈើនឹងរថយន្ត ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់ ៕

Leave A Reply

Your email address will not be published.