រុស្ស៊ីថា៖ ការបញ្ជូនគ្រាប់រ៉ុក្កែតចម្ងាយឆ្ងាយរបស់អាមេរិកទៅឲ្យអ៊ុយក្រែន ដូចកំពុង”ជះសាំងលើភ្លើង”!

0

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូនសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែនដូច “ជះសាំងបន្ថែមលើភ្លើងដែលកំពុងឆេះ” ។

លោក Peskov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា ការផ្គត់ផ្គង់បែបនេះ នឹងមិនអាចជួយដល់ការជំរុញថ្នាក់ដឹកនាំអ៊ុយក្រែន ឲ្យបន្តការចរចាលើតុសន្តិភាពឡើងវិញនោះទេ។

លោកក៏បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានទំនុកចិត្តលើការធានារបស់លោកប្រធានាធិបតីអ៊ុយក្រែន Zelensky ដែលថា ទីក្រុងកៀវនឹងមិនប្រើប្រាស់គ្រាប់រ៉ុកកែតរយៈចម្ងាយឆ្ងាយជាច្រើនគ្រាប់នេះ ដើម្បីបើកការវាយប្រហារលើទឹកដីរុស្ស៊ីនោះទេ ។“ដើម្បីទុកចិត្តពីការធានានេះ យើងត្រូវតែមានការសន្យា ប៉ុន្តែកន្លងមកអ៊ុយក្រែនមិនបានធ្វើតាមការសន្យាម្តងណាឡើយ” ៕

Leave A Reply

Your email address will not be published.