លួចម៉ូតូនៅខណ្ឌពោធិ៍សែនជ័យ​ស្អែកឡើង ត្រូវចាប់ខ្លួនបាននៅស្រុកកណ្តាលស្ទឹង​!

0

(ភ្នំពេញ)៖ ​សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីលួចម៉ូតូបាន១ថ្ងៃ។
ការឃាត់ខ្លួននេះបានធ្វើឡើង នៅចំណុចឃុំអន្លង់រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល កាលពីរសៀល ថ្ងៃទី២​ខែមិថុនា​ ឆ្នាំ​២០២២​។

ជនសង្ស័យឈ្មោះ ផាន់​ វណ្ណា​ ភេទប្រុសអាយុ៤១ឆ្នាំ ស្រុកកំណេីតនៅខេត្តកំពត​។
រីឯជនរងគ្រោះឈ្មោះ អេង​ ចាន់ថេង​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ មុខរបរជាងកាត់ដេរ​ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BQ.3002 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាៈ នៅមុនពេលកេីតហេតុ កាលពីវេលាម៉ោង១៦និង៣០នាទី​ ថ្ងៃទី១​ ខែមិថុនា​ ឆ្នាំ២០២២​ នៅ​ភូមិព្រៃទា១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
ជនរងគ្រោះបានទុកម៉ូតូក្បែរបន្ទប់ជួលបន្ទាប់មកស្រាប់ តែមានជនសង្ស័យម្នាក់មកធ្វេីសកម្មភាពលួចឆ្កឹះសោម៉ូតូលួចទៅបាត់។
​ប្រភពដដែលបានបន្តថា​ លុះមកដល់ថ្ងៃទី២​ ខែឆ្នាំដដែល​ ប្អូនជនរងគ្រោះបានប្រទះឃេីញម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យលួចទៅ​ ។
ពេលនោះក៏ដេញតាមរហូតដល់ឃុំអន្លង់រមៀត​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ។
ជនសង្ស័យបម្រុងលេីកម៉ូតូដាក់រថយន្តឈ្នួលទេីបប្អូនជនរងគ្រោះឃាត់ខ្លួនប្រគល់ជូននគរបាលប៉ុស្តិ៍អន្លង់រមៀតតែម្តង។
ក្រោយសាកសួររួច​ សមត្ថកិច្ចបានប្រគល់ជូនកម្លាំងសមត្ថកិច្ចចោមចៅទី៣​ នៃខណ្ឌពោធិ៍សែនជ័យជាម្ចាស់ករណីយកទៅចាត់ការតាមច្បាប់៕

Leave A Reply

Your email address will not be published.