លោក ហេង វុទ្ធី ដឹកនាំសមាជិក១០៩៤នាក់ហែបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងមូលដ្ឋានឃុំអារក្សត្នោត!

0

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារាចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានក្រុមការងារ និង សហការី បានដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា តាមបណ្តាសាខាបក្សភូមិទាំង៥ ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងមូលដ្ឋានឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដែលមានសមាជិកចូលរួមដង្ហែរក្បួន សរុបចំនួន១០៩៤នាក់ (ស្រី៣៧០នាក់ មធ្យោបាយម៉ូតូចំនួន៤២២គ្រឿង និងរថយន្តចំនួន៨៣គ្រឿង) រួមមាន ÷
១-ភូមិគីឡូ៧ ចំនួន២៥៥នាក់ (ស្រីចំនួន៨៦នាក់ ម៉ូតូចំនួន៦៩គ្រឿង , រថយន្ត១៣រឿង)
២-ភូមិល្វា ចំនួន២៤២នាក់ (ស្រីចំនួន៧៥នាក់ ម៉ូតូចំនួន៧៥គ្រឿង , រថយន្ត១៣គ្រឿង)
៣-ភូមិគីឡូ១០ ចំនួន១៦២នាក់ (ស្រីចំនួន៥២នាក់ ម៉ូតូចំនួន៥២គ្រឿង រថយន្តចំនួន១០គ្រឿង)
៤-ភូមិបែកអន្លូង ចំនួន៣២៣នាក់ (ស្រីចំនួន១២៧នាក់ ម៉ូតូចំនួន១៨៦គ្រឿង , រថយន្ត៣៦គ្រឿង)
៥-ភូមិអារក្សត្នោត ចំនួន១១២នាក់ (ស្រីចំនួន៣០នាក់ (ម៉ូតូចំនួន៤០គ្រឿង , រថយន្តចំនួន១០រឿង)៕

Leave A Reply

Your email address will not be published.