ចុះត្រួតត្រួតពិនិត្យទីស្នាក់ការ *គ.ឃ.ស.ប* និងពង្រឹងសន្តិសុខ តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម!
កំពង់ចាម៖ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះត្រួតត្រួតពិនិត្យទីស្នាក់ការ *គ.ឃ.ស.ប* និងពង្រឹងសន្តិសុខ តាមបណ្ដាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសនោះដែរ លោកស្នងការបានណែនាំអោយភ្នាក់ងារសន្តិសុខទាំងអស់ត្រូវ ពង្រឹងលេីកិច្ចការពារសន្តិសុខ មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវបែងចែកផ្លាស់វេនប្រការ២៤/២៤ម៉ោង និងត្រូវរាយការណ៍អំពីសភាពការណ៍អំពីសភាពការណ៍ រាល់រយៈពេលមួយម៉ោងម្ដង៕