រុស្ស៊ី ព្រមានពីការវាយលុក “គោលដៅថ្មី” ផ្សេងទៀតប្រសិនបើទីក្រុង Kyiv ទទួលបានមីស៊ីលថ្មី!

0

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចប្រឆាំងនឹងការផ្តល់មីសុីលរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានអះអាងថា ខ្លួនបានវាយប្រហារគោលដៅក្នុងទីក្រុងគៀវ ដោយបំផ្លាញរថក្រោះ និងរថពាសដែកផ្សេងទៀតដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិច។

លោក ពូទីន បានព្រមានថា លោកនឹងបញ្ជាឲ្យវាយលុកគោលដៅថ្មី ប្រសិនបើប្រព័ន្ធរ៉ុក្កែតទំនើបត្រូវបានផ្គត់ផ្គង់ដល់អ៊ុយក្រែន។

សុន្ទរកថារបស់លោកពូទីន ធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូន “ប្រព័ន្ធរ៉ុក្កែតដែលអាចវាយប្រហារចូលប្រទេសរុស្ស៊ី” ប៉ុន្តែមួយថ្ងៃក្រោយមកបានប្រកាសថាគាត់បានសម្រេចចិត្តផ្តល់ឱ្យអ៊ុយក្រែននូវ “ប្រព័ន្ធរ៉ុក្កែតនិងអាវុធទំនើបជាងនេះ” ។

គួរបញ្ជាក់ថា អ៊ុយក្រែនបាននឹងកំពុងស្វែងរកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតច្រើនប្រភេទ (MLRS) ដូចជា M270 និង M142 HIMARS ដើម្បីវាយប្រហារកងទ័ព និងឃ្លាំងអាវុធនៅខាងក្រោយកងកម្លាំងរុស្ស៊ី៕

Leave A Reply

Your email address will not be published.