មនុស្សស្លាប់និងរបួសជាច្រើននាក់ បនមទាប់ពីផ្ទុះឃ្លាំងស្តុក និងកន្លែងផលិតកុងតឺន័រ បង្កជាអគ្គីភ័យយ៉ាងសន្ធោសន្ធៅនៅបង់ក្លាដេស!
យ៉ាងហោចណាស់មនុស្ស 49 នាក់បានស្លាប់ និងជាង 300 នាក់បានរងរបួស បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះឃ្លាំងផ្ទុកកុងតឺន័រមួយកន្លែងនៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស នេះបើយោងតាមមន្ត្រីជាន់ខ្ពស់។
មន្ត្រីបាននិយាយថា អគ្គីភ័យបានឆាបឆេះរោងចក្រកុងតឺន័រមួយកាលពីយប់ថ្ងៃសៅរ៍នៅឯ Sitakunda ចម្ងាយ 40km (25 ម៉ាយ) ពីទីក្រុងកំពង់ផែ Chittagong ដោយបង្កឱ្យមានការផ្ទុះជាច្រើនដង។
ក្រុមគ្រូពេទ្យបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈដែលអ្នករបួសមួយចំនួនស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។
យ៉ាងណាមិញ នៅមិនទាន់មានព័ត៌មានលម្អិតណាមួយបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះនៅឡើយទេ៕