លោក អ៊ុន ចាន់ដា អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក!

0

កំពង់ចាម៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ ដោយមានការចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងសមាជិក សមាជិកាជាច្រើនរូបទៀត នៅទីស្នាក់ការគណបក្សខេត្ត៕

Leave A Reply

Your email address will not be published.