លោកឧត្តមសេនីយ៍ទោ ឯម កុសល ចាត់ឲ្យតំណាងចុះសួរសុខទុក្ខមន្រ្តីដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យ!
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យតំណាងចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងសម្រាកព្យាបាលជំងឺចំនួន០២នាក់ ៖
១-បានចាត់ឲ្យ លោកវរសេនីយ៍ឯក អ៉ឹម ឃឿន អធិការនគរបាលស្រុកកោះសូទិន និងសហការី ចុះសួរសុខទុកស្ថានភាពជំងឺ លោកវរសេនីយ៍ត្រី ស៊ាង ស៊ុន្នី នាយផ្នែកពិនិត្យវិភាគកន្លែងកេីតហេតុ បានវះកាត់ដុំសាច់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានី កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ ។
២-បានចាត់ឲ្យ លោកស្រីវរសេនីយ៍ទោ ចាន់ ឆេងហួច នាយរងការិយាល័យ នគរបាលទេសចរណ៍ ចុះសួរសុខទុក លោកអនុសេនីយ៍ឯក ហាន ឆលីដា នាយផ្នែក ដែលកំពុងសម្រាកលំហែមាតុភាព ។
ក្នុងឱកាសនោះដែរ ខ្ញុំក៍បានចាត់ឲ្យតំណាងនាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នូវថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនអ្នកជំងឺដេីម្បីសម្រួលបន្ទុកលេីការចំណាយផងដែរ ។
សរុបការចំណាយថវិកាទាំងអស់ ១,៦២០,០០០ រៀល ៕