អ៊ុយក្រែនថា៖ សមរភូមិនៅ Severodonetskគឺពិបាកវាយលុយតែស្រួលទប់ទល់!
នៅម៉ោងនេះ កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនកំពុងប្រយុទ្ធគ្នាយ៉ាងក្តៅគគុក តាមដងផ្លូវដើម្បីគ្រប់គ្រងទីក្រុងឧស្សាហកម្ម Severodonetsk កាលពីថ្ងៃច័ន្ទក្នុងសមរភូមិដ៏សំខាន់នៃការវាយលុករបស់ទីក្រុងម៉ូស្គូនៅក្នុងតំបន់ Donbas ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កងកម្លាំងរុស្ស៊ីកំពុងស្ថិតក្នុងស្ថានភាពលំបាក ក្នុងការវាយលុក ប៉ុន្តែអ៊ុយក្រែនមាន “គ្រប់ឱកាស” ដើម្បីវាយបកវិញយ៉ាងមានប្រសិទ្ធភាព។
លោក Zelenskyy បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានី Kyiv ថា ស្ថានការណ៍ពិបាកនៅភាគខាងកើត។ “យើងគ្រប់គ្រងស្ថានការណ៍បាន បើទោះបីរុស្ស៊ីមានកម្លាំង ច្រើនជាង ប៉ុន្តែយើងមានគ្រប់ឱកាសក្នុងការប្រយុទ្ធបកវិញ”។
បច្ចុប្បន្ន ទីក្រុងភាគខាងកើតបានក្លាយជាគោលដៅសំខាន់នៃការវាយលុករបស់រុស្សីនៅតំបន់ Donbas ដែលបង្កើតឡើងដោយខេត្ត Luhansk និង Donetsk ខណៈដែលការលុកលុយរបស់វិមានក្រឹមឡាំងកំពុងវាយលុកនៅក្នុងសង្រ្គាមនៃការបំផ្លាញដែលឃើញទីក្រុងនានាដោយការទម្លាក់គ្រាប់បែកដោយកាំភ្លើងធំ៕