លោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ និងចុះពិនិត្យគោលដៅផ្ទាល់នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦

0

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃអាទិត្យ ទី១២ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកិច្ចប្រជុំ “ផ្សព្វផ្សាយផែនការ ត្រៀមការពារ សន្តិសុខ សុវត្ថិភាពរៀបចំសណ្តាប់ធ្នាប់ ពិធីរំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ” នៅសាលប្រជុំ អធិការដ្ឋាននគរបាលមេមត់ និងបានបន្តចុះទៅត្រួតពិនិត្យមើលទីតាំងការពារដោយផ្ទាល់ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X១៦ ។
ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង មេបញ្ជាការនៅតាមគោលដៅនីមួយៗ លោកនាយការិយាល័យ លោកអធិការ អធិការរង និងមន្ត្រីពាក់ព័ន្ធមួយចំនួន ៕

Leave A Reply

Your email address will not be published.