បុណ្យឆ្លងចេតិយ និងចំរើនព្រះជន្មភិក្ខុព្រះធម្មកវីបណ្ឌិត យិន វន់ ៨៩ ឈនចូល ៩០ព្រះវស្សានៅវត្តសិរីចន្ទារាមបាស្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង!

0

ព្រៃវែង៖ បុណ្យឆ្លងចេតិយ និងចំរើនព្រះជន្ម ៨៩ ចូល ៩០ព្រះវស្សា ភិក្ខុព្រះធម្មកវី យិន វន់ (អតីតអ្នកនិព្ធប្រចាំសារព័ត៌មាន សុវណ្ណាភូមិ កម្ពុជា) ដែលបច្ចុប្បន្នព្រះអង្គគង់នៅវត្ត អង្គរជុំ រដ្ឋតិចសាស់ ទីក្រុង ហ៊ុសស្តុន សហរដ្ឋអាមេរិក បានមកប្រារព្ធធ្វើពិធីបុណ្យឆ្លងចេតិយ ដែលទើបកសាងហើយ នៅវត្តសិរីចន្ទារាមបាស្រី ហៅវត្តព្រៃបាស្រី) ស្ថិតនៅភូមិ ព្រៃបាស្រី ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

គួរជម្រាបថា ចេតិយខាងលើនេះ គឺកសាងឡើងក្នុងគល់បំណង សម្រាប់តំកល់អត្ថិធាតុព្រះឧបជ្ឈាយ៍-គ្រូសូត្រស្តាំ-ឆ្វេង ព្រះចៅអធិការគ្រប់ជំនាន់ក្នុងវត្ត និងអត្ថិធាតុរបស់ញោមប្រុស-ញោមស្រី។

ពិធីបុណ្យនេះដែរ មានការចូលរួមពីពុទ្ធបិរស័ទយ៉ាងច្រើនកុះករ ព្រមទាំងព្រះគ្រូគណសង្ឃ ធម្មាចារ្យ ព្រះមេគណ-ព្រះអនុគណ -ល-។ ដែលប្រារព្ធធ្វើនៅវត្តសិរីចន្ទារាមបាស្រី នៅថ្ងៃសៅរ៍ទី ១១ ខែមិថុនា ឆ្មាំ២០២២ វេលាម៉ោង ៣រសៀលតទៅ។

លុះដល់ព្រឹកឡើងថ្ងៃអាទិត្យទី ១២ ខែមិថុនាឆ្នាំ២០២២ ប្រគេនយាគូដល់ព្រះសង្ឃ និងនិមន្តព្រះសង្ឃ ៩០ អង្គគោចរបិណ្ឌបាត្រ ជុំវិញព្រះវិហារ និងនិមន្តព្រះសង្ឃសូត្រស្វធ្យាយសត្តប្បករណាភិធម្មដារបង្សុកូលឧទ្ទិសកុសលប្រគេនដល់ព្រះសង្ឃជាពហូសូត្រគ្រប់ជំនាន់ នុងបុព្វការីទាំងអស់មួយអនើដោយក្រុមញោតិក្នុងសង្សារវត្ត។

ជាមួយគ្នានោះ ក៏មានការប្រគេនជូនសៀវភៅធម៌ ៥មុខ ចំនួន ១០០០ក្បាល ជាធម្មទានផង រួចពហូទេវាឆ្លងចេតិយ។

បន្ទាប់មក នៅវេលាម៉ោង ១ រសៀលថ្ងៃដដែល ក្នុងឱកាសដ៏មហាមឡារឬទ្ធិនៃពិធីបុណ្យឆ្លងសម្ពោធចេតិយ និងការស្រោចស្រប់សុគន្ធវារីប្រគេចពរសព្ទសារធុកាដល់ចំរើនព្រះជន្មដល់ព្រះភិក្ខុព្រះធម្មកវី យិន វន់ ជន្មយុ ៨៩ ឈានចូល ៩០ព្រះវស្សា ជាកិច្ចបង្ហើយបុណ្យ៕

Leave A Reply

Your email address will not be published.