ឃាត់ខ្លួនមេកន្ទុយលេខវៀតណាមដុះស្លែរម្នាក់ និងសម្ភារៈកត់ឆ្នោតមួយចំនួនធំនៅក្រុងតាខ្មៅ!

0

កណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ស្ត្រីម្នាក់ ដែលលួចបង្កប់ស៊ីសង់ឆ្នោតវៀតណាមខុសច្បាប់។
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១៤:៣០នាទី នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ចំណុចផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្កណ្ដាល។

ជនសង្ស័យឈ្មោះ គឹម ទៀង ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរទីលំនៅ:ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ:
លក់ដូរ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
ក្រដាសកត់ឆ្នោតវៀតណាមរួច ៨សន្លឹកតូច
ក្រដាសផ្តានចំនួន ២សន្លឹកតូវ
ក្រដាសសម្រាប់កត់ឆ្នោតវៀតណាម ៤សន្លឹកតូច
សៀវភៅកត់លទ្ធផលឆ្នោតចំនួន២ក្បាល
ប៊ិចសម្រាប់កត់ឆ្នោត២ដើម
កន្រ្តៃចំនួន១
ប្រដាប់កឹបចំនួន១
ទឹកលុបចំនួន១
ម៉ាស៊ីនគិតលេខចំនួន១
បន្ទាតចំនួន១(របស់ជនសង្ស័យ)។

កាលពីវេលាកើតហេតុខាងលើមានប្រជាពលរដ្ឋបានរាយការណ៍មកថា៖ ករណីកត់ឆ្នោតវៀតណាមខុសច្បាប់នៅចំណុចផ្ទះជួលភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ភ្លាមនោះលោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាអោយកម្លាំងជំនាញផ្នែកយុត្តិធម៍ចុះទៅបង្រ្កាបដល់ទីតាំងខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Leave A Reply

Your email address will not be published.