ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន ៦នាក់ នៅស្រុកជាំក្សាន្ត!

0

ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យរក្សាទុក ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ៦នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនកញ្ចប់ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ។

ប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនទាំង ៦នាក់នោះ បានធ្វើឡើងក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១២មិថុនា ដល់ថ្ងៃទី១៣មិថុនាឆ្នាំ២០២២ ស្ថិតនៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

អាវុធហត្ថបានឆែកឆេររកឃើញ និងដកហូតបានវត្ថុតាងថ្នាំញៀន ប្រភេទម៉ាទឹកកក ៣កញ្ចប់តូច ,ទូរសព្ទ័ដៃ ៦គ្រឿង ,ប្រាក់រៀល២២ម៉ឺនរៀល ,ប្រាក់ដុល្លារ ៥០ដុល្លារ ,ម៉ូតូ ១គ្រឿង ម៉ាកវីនន័រ ពណ៌ខ្មៅ , ចិញ្ជៀនស្ពាន់ ១វង្ស, ចិញ្ជៀនប្រាក់ ១វង្ស ,នាឡិការដៃ ១គ្រឿង និងសម្ភារ:ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ផងដែរ។

គួរជម្រាបថា បុរសជាជនសង្ស័យទាំង ៦នាក់ ,៤នាក់ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១២មិថុនាឆ្នាំ២០២២ គឺ ១.ឈ្មោះ ប្រាក់ ភារិទ្ធ អាយុ ៣៧ឆ្នាំ ,២. សុង ឆុង អាយុ ៣៤ឆ្នាំ ,៣.ជា វណ្ណឌី អាយុ ៥២ឆ្នាំ និង ៤.ឈ្មោះ អ៊ុយ រ៉ាគោ អាយុ ២៩ឆ្នាំ ជនសង្ស័យទាំង ៤នាក់ មាន ៣នាក់ គឺជាមុខសញ្ញាចាស់ចេញពីពន្ធនាគារ ។ ចំណែក បុរសជាជនសង្ស័យ ២នាក់ទៀត ត្រូវបានឃាត់ខ្លួន នៅថ្ងៃ ១៣មិថុនា ២០២២ គឺ ១. ព្រហ្ម សោភណ្ឌ័ អាយុ ៣៨ឆ្នាំ និង២. អូន សុខសាន្ត អាយុ ៣២ ឆ្នាំ ជនសង្ស័យទាំង ៦នាក់ មានមុខរបរពុំពិតប្រាកដ រស់នៅភូមិស្រឯមខាងជើង ឃុំស្រឯម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៦នាក់ រួមទាំងវត្ថុតាងថ្នាំញៀន កំពុងស្ថិតក្រោមការសាកសួរ និងការរក្សាទុក ពីកម្លាំងជំនាញអាវុធហត្ថខេត្ត ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ចាត់ការតាមនីតិវិធីច្បាប់៕

Leave A Reply

Your email address will not be published.