ខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្រ្កាប និងអធិការកិច្ចលើឧបករណ៍នេសាទដោយប្រើប្រាស់តាមកម្មវិធីស្មាត (Smart Mobile Black view)
ខេត្តកំពង់ចាម ៖ នៅថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សកម្មភាពខណ្ឌរដ្ឋបាលជលផលកំពង់ចាម ៖
+ផ្នែករដ្ឋបាលជលផលកំពង់សៀម
1/ចុះល្បាតត្រួតពិនិត្យ បង្ក្រាបបទល្មេីលជលផលបានចំនួន០១ករណីនិងបំផ្លាញចោលវត្ថុតាងបទល្មេីលជលផលនៅនឹងកន្លែងរួមមាន៖
– លូល្បៃមុងចំនួន០៥មាត់
– របាំងលូស្បៃមុងប្រវែង១២៥ម៉ែត្រ
-បង្គោលចម្រឹងឫស្សីចំនួន៧៥ដេីម
-ចាក់លែងកូនត្រីចម្រុះទម្ងន់០២គីឡូ នៅចំណុច តាមដងទន្លេមេគង្គ ឃុំកោះសណ្តែត ស្រុកស្រីសន្ធរ ។
2/បានចុះល្បាតត្រួតពិនិត្យ និងអធិការកិច្ចលើឧបករណ៍នេសាទដោយប្រើប្រាស់តាមកម្មវិធីស្មាត (Smart Mobile Black view) បានចំនួន៣៥ចំណុច ក្នុងនោះរួមមាន៖
-ឧបករណ៍នេសាទលក្ខណៈគ្រួសារចំនួន ៣០ចំណុច
-ឧបករណ៌នេសាទមិនមានការអនុញ្ញតចំនួន០៥ ចំណុច
នៅចំណុចឃុំកោះសណ្តែតស្រុកស្រីសន្ធរ។
+ផ្នែកអភិវឌ្ឍន៍សហគមន៍នេសាទបានចុះគាំទ្រ សម្របសម្រួល និងតាមដានការអនុវត្តសកម្មភាពរបស់សហគមន៍នេសាទទំនប់កែប្រែ នៅឃុំស្រក ស្រុកកំពង់សៀម ៕