ទិញគ្រឿងញៀនពីស្រុកបាធាយយកមកលក់បន្តត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួន០២នាក់និងដកហូតវត្ថុតាង!

0

(ខេត្តកណ្តាល)៖ ជនសង្ស័យ០២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមុខកំពូលឃាត់ខ្លួនពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១:៥០នាទី នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនសង្ស័យចំនួន០២នាក់៖
១,ឈ្មោះ ធន់ ស្រៀងភេទប្រុសអាយុ ២២ ឆ្នាំជនជាតិខ្មែរមុខរបរ ពិតប្រាកដ ទីកន្លែងកំណើតនៅភូមិកំពង់ព្រះ ឃុំ តាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម(ឃាត់ខ្លួន)។
២,ឈ្មោះ ឆេង គីមឡុង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរមុខរបរ ពិតប្រាកដ ទីកន្លែងកំណើតនៅភូមិ ក្រង់ស្វាយឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល(ឃាត់ខ្លួន)។
វត្ថុតាងដកហូតរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៧ កញ្ចប់តូច។
២.ទួរស័ព្ទដៃម៉ាកoppoពណ៍ក្រហម១គ្រឿង។

តាមសមត្ថកិច្ចឲ្យដឹងថានៅវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្តិ៍រដ្ផបាលឃុំស្វាយអំពារបានសហការជាមួយកំលាំងជំនាញគ្រឿងញៀនស្រុកចុះល្បាតក្នុងភូមិសាស្រ្តងាយរងគ្រោះនៅឃុំស្វាយអំពារក៏ប្រទះឃើញជនសង្ស័យឈរនៅចំណុចកើតហេតុខាងលើ ដោយមានការសង្ស័យកំលាំងសមត្ថកិច្ចក៏សួរនាំឆែកឆេរកឃើញម្សៅសថ្លាសង្ស័យជាសាធាតុញៀនចំនួន០៧កញ្ចប់តូចរួចក៏ឃាត់ខ្លួនយកមកប៉ុស្ត៍ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច៖ជនសង្ស័យបានសារភាពថាខ្លួនយកថ្នាំញៀនពីឈ្មោះ ហេង នៅភូមិកំពង់ព្រះ ឃុំតាំងក្រាំងស្រុកបាធាយ ខេត្តកំពង់ចាម ចំនួន០៧កញ្ចប់តូច ដើម្បីយកទៅលក់ចែកចាយបន្ត។

ចំពោះជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តនីតិវិធី៕

Leave A Reply

Your email address will not be published.