ស្នងការត្បូងឃ្មុំ ចូលរួមប្រជុំស្តីពីការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីខួបលើកទី៤៥នៅ X-16

0

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ាស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញ អមដំណើរ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ចូលរួម កិច្ចប្រជុំ សេចក្តីរាយការណ៍ ស្តីពី ការការពារ ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ដើម្បីធានាបាននូវ សន្តិសុខសុវត្ថិភាពល្អប្រសើរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច សេនា ពិជ័យ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង ការពារជាតិ ។ នៅសាលប្រជុំ អគារមិត្តភាព ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕

Leave A Reply

Your email address will not be published.