គ.ជ.ប.ដាក់ពាក្យប្តឹងលោក សុន ឆ័យ មន្ត្រីគណបក្សភ្លើងទៀនពីបទបរិហាកេរ្តិ៍ជាសាធារណៈ!

0

(ភ្នំពេញ)៖ លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បានរងបណ្ដឹងថ្មីមួយបន្ថែមទៀត។
ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នេះបើយោងតាមពាក្យបណ្ដឹង របស់.គ.ជ.ប.ដាក់ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧.០៦.២០២២។

ក្នុងបណ្ដឹងនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានអះអាងថាៈលោក សុន ឆ័យ និយាយ បរិហារកេរ្តិ៍ អំពីលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី IDEA Talk សារព័ត៌មាន Cambodia Daily ។

ដោយ.គ.ជ.ប.ទាមទារឱ្យតុលាការដាក់ទោសទណ្ឌតាមច្បាប់ និងធ្វើលិខិតសុំទោសជាសាធារណៈ។

សូមជម្រាបថាៈ កាលពីថ្ងៃទី១៤.០៦.២០២២ គណបក្សប្រជាជនកម្ពុជា បានប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ។
ពាក់ព័ន្ធលោក សុន ឆ័យ ចោទនិងបំភ្លៃជុំវិញដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ។
ដោយស្នើសុំឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្តចំនួន១លានដុល្លារទៀតផង៕

Leave A Reply

Your email address will not be published.