នគរបាលសេដ្ឋកិច្ចកំពង់ស្ពឺ បង្រ្កាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាតិ!

0

 

(កំពង់ស្ពឺ)៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ស្ពឺ បានស្រាវជ្រាវឃាត់រថយន្តដឹកឈើ១គ្រឿង ដោយដកហូតឈេីខ្នាប​ ចំនួន៤០​ដេីម។

 

ការឃាត់រថយន្តដឹកឈើនេះបានធ្វើឡើង នៅភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៧.០៦.២០២២។

សមត្ថកិច្ចបានឱ្យដឹងថាៈ រថយន្តដឹកឈើដែលឃាត់នោះម៉ាកHyandai ពណ៌ខៀវ ស្លាកលេខ កំពង់ស្ពឺ ២A: ២៤៤២ ដឹកឈើអារគ្មានលិខិតអនុញ្ញាត។

វត្ថុតាងជាក់ស្តែង:

+រថយន្ត​ ចំនួន០១​ គ្រឿង

​+ឈេីខ្នាប​ ចំនួន៤០​ ដេីម

​ វត្ថុតាងខាងលេីបានយកមករក្សាទុកនៅស្នងការដ្ឋាន​ដេីម្បីប្រគល់ជូនរដ្ឋបាល​ព្រៃឈេីបន្តនីតិវិធី​៕

Leave A Reply

Your email address will not be published.