ធនាគារជាតិៈ រៀបចំសិក្ខាសាលាស្តីពី របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១!

0

 

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី របាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ ។

ក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាលនិងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងមានការចូលរួមពីតំណាងអាជ្ញាធរក្នុងវិស័យហិរញ្ញវត្ថុ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវ សរុបប្រមាណជាង ២០០នាក់។

 

សិក្ខាសាលាផ្សព្វផ្សាយនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ និងសាធារណជនឱ្យកាន់តែទូលំទូលាយអំពីវឌ្ឍនភាព ហានិភ័យនានា និងការអនុវត្តគោលនយោបាយក្នុងវិស័យហិរញ្ញវត្ថុ ព្រមទាំងទស្សនវិស័យចំពោះស្ថានភាពស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា៕

Leave A Reply

Your email address will not be published.