ប្រជាការពារនិងពលរដ្ឋ ដេញចាប់ជនសង្ស័យជាចោរលួចគោប្រគល់អោយសមត្ថកិច្ច!

0

 

 

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាចោរ៣នាក់ដែលតែងធ្វើសកម្មភាពលួចគោរបស់ប្រជាពលរដ្ឋនោះ ពេលនេះអស់ល័ក្ខត្រូវសមត្ថកិច្ចក្របូចបាននៅត្រង់ចំណុចក្រាំងតាចរ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២២ ។

 

ក្រុមចោរ ដែលបានឃាត់ខ្លួននេះមានគ្នាបីនាក់ ១.ឈ្មោះម៉ន ម៉េង ភេទប្រុស អាយុ៤១ឆ្នាំនៅភូមិរៀមកណ្តាល ឃុំវាលពន់ ស្រុកថ្ពង

 

២.ឈ្មោះអោម ប៊ុនធឿនភេទប្រុស អាយុ៣៧ឆ្នាំនៅភូមិឃុំជាមួយគ្នានិង

 

៣.ឈ្មោះប៊ូ មី ភេទប្រុស អាយុ ៣៨ឆ្នាំនៅភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង។

 

ទាំងបីនាក់ជិះម៉ាកហុងដាស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅគ្មានផ្លាកលេខ ឌុបគ្នាចេញពីខេត្តកំពង់ឆ្នាំងមកធ្វើសកម្មភាពនៅចំណុចភូមិឃុំខាងលើ។

 

ក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចគោញីមួយក្បាលពណ៍សនៅខាងត្បូងភូមិ អ្នកដឹកគោញីពីរនាក់ឈ្មោះ ម៉ន ម៉េងនិងប៊ូ មី លុះមកដល់ផ្លូវលំភូមិ ក៏ជួបប្រជាការពារម្នាក់ឈ្មោះសឿន សាវភេទប្រុស អាយុ៥១ឆ្នាំ ។ ប្រជាការពារក៏សួរនាំរកលិខិតស្នាម ស្រាប់តែជនសង្ស័យទាំងពីរនាក់បោះខ្សែគោរត់ ប៉ុន្តែត្រូវប្រជាពលរដ្ឋប្រជាការពារ និងសមត្ថកិច្ចដេញប្រផាប់ប់ចាប់ប្រភីងឃាត់ខ្លួនជនសង្ស័យទាំងបីនាក់បាន និងបញ្ជូនទៅស្នងរដ្ឋាននគរបាលខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី ៕

Leave A Reply

Your email address will not be published.