នគរបាលខេត្តកំពង់ចាមបង្រ្កាបសង្វៀនមាន់និងអាប៉ោងឃាត់មនុស្ស១៤នាក់និងវត្ថុតាង

0

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១២:០០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុស ច្បាប់ (ជល់មាន់​ និងអាប៉ោង) នៅចំណុចក្រោមដើមពង្រ ស្ថិតនៅភូមិសណ្តែក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ជាលទ្ធផលកម្លាំងនគរបាល បង្រ្កាបចាប់ឃាត់ខ្លួនបានមុខ សញ្ញាចំនួន១៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង បានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

Leave A Reply

Your email address will not be published.