រុស្ស៊ីព្រមានប្រទេសលីទុយអានី បើហ៊ានធ្វើរឿងមួយនេះ!

0

ក្រសួងការបរទេសប្រទេសរុស្ស៊ីបានទាមទារឱ្យលុបចោលជាបន្ទាន់នូវការរឹតបន្តឹង “អរិភាពដោយចំហ” របស់ប្រទេសលីទុយអានី លើការដឹកជញ្ជូនទំនិញដែលត្រូវបានដាក់ទណ្ឌកម្មដោយ EU ទៅកាន់តំបន់ Kaliningrad របស់ទីក្រុងមូស្គូ។

ស្ថិតក្រោមការសម្របសម្រួលរវាងសហភាពអឺរ៉ុប និងសមាជិកណាតូ ប៉ូឡូញ និងលីទុយអានី តំបន់ Kaliningrad ទទួលបានការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី តាមរយៈផ្លូវដែក និងបំពង់បង្ហូរឧស្ម័នឆ្លងកាត់ប្រទេសលីទុយអានី។

គួរជម្រាបថា ប្រទេសលីទុយអានី បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងហាមឃាត់ការដឹកជញ្ជូនទំនិញតាមផ្លូវដែកដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបពីប្រទេសរុស្ស៊ីដីគោកទៅកាន់តំបន់ Kaliningrad រួមមាន ធ្យូងថ្ម លោហធាតុ សម្ភារសំណង់ និងបច្ចេកវិទ្យាទំនើប។

ទោះជាយ៉ាងណា រុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដោយព្រមានយ៉ាងខ្លាំងថា “ប្រសិនបើក្នុងពេលអនាគតដ៏ខ្លី ការដឹកជញ្ជូនទំនិញរវាងតំបន់ Kaliningrad និងទឹកដីដែលនៅសល់នៃសហព័ន្ធរុស្ស៊ី ឆ្លងកាត់ប្រទេសលីទុយអានី មិនត្រូវបានស្ដារឡើងវិញពេញលេញទេនោះ រុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន”។

យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានការពារវិធានការនេះ ហើយបាននិយាយថា ប្រទេសរបស់លោកគ្រាន់តែអនុវត្តទណ្ឌកម្មដែលដាក់ដោយ EU ដែលប្រទេសនេះជាសមាជិកតែប៉ុណ្ណោះ៕

Leave A Reply

Your email address will not be published.