រុស្សុីថា អ៊ុយក្រែនបើកការវាយប្រហារលើការដ្ឋានខួងប្រេងក្នុងតំបន់គ្រីមៀរ!

0

អភិបាលនៃតំបន់គ្រីមៀរ ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ បាននិយាយថា មនុស្សបីនាក់បានរងរបួស និង 7 នាក់កំពុងបាត់ខ្លួន បន្ទាប់ពីអ៊ុយក្រែនបានបាញ់លើការដ្ឋានខួងយកប្រេងចំនួន 3 នៅក្នុងសមុទ្រខ្មៅ។

អភិបាលខេត្ត លោក Sergey Aksyonov បាននិយាយនៅលើ Telegram កាលពីថ្ងៃចន្ទថា”យោធាអ៊ុយក្រែនបានវាយប្រហារសំដៅទៅលើការដ្ឋានខួងប្រេងរបស់ក្រុមហ៊ុនប្រេង និងឧស្ម័ន Chernomorneftegaz ដែលមានមូលដ្ឋាននៅ Crimea ។ ខណៈដែលមានកម្មករ 95 នាក់និងទាហាន 15នាក់នៅការពារ។

គួរបញ្ជាក់ថា នេះ​ជា​ការ​វាយ​ប្រហារ​លើក​ដំបូង​ដែល​គេ​រាយការណ៍​ថា​ប្រឆាំង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​នៅ​ឈូង​សមុទ្រ​គ្រីមៀរ ចាប់​តាំង​ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយក្រែន​នៅ​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ៕

Leave A Reply

Your email address will not be published.