លោកឧត្តមសេនីយ៍ទោ ឯម កុសល ដដឹកនាំប្រជុំផ្សព្វផ្សាយនិងពង្រឹងវិធានការ ស្ដីពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
ខេត្តកំពង់ចាម ៖ នៅរសៀល ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការណែនាំ និងពង្រឹងវិធានការ ស្ដីពីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបូកសរុបរបាយការណ៍ឆមាស(រយៈពេល៦ខែ) ការងារចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
ដោយមានអញ្ចេីញចូលរួមពីលោកស្នងការរងទទួលផែនការងារសណ្ដាប់ធ្នាប់ លោកស្នងការរងទទួលដឹកនាំការិ.អន្តរាគមន៍ និងតម្រួតបទបញ្ជា លោកអនុប្រធានផែន លោកនាយ នាយរងការិ.នគរបាលចរាចរណ៍ផ្លូវគោក លោកអធិកា-អធិការរងទទួលផែនការងារសណ្ដាប់ធ្នាប់ លោកនាយផ្នែក-នាយរងផ្នែក មន្រ្តីនិយ័តកម្ម នៃការិ.ផ្សេងៗថ្នាក់ខេត្ត កងកម្លាំងអន្តរាគមន៍ ចុះរឹតបន្តឹងច្បាប់ចរាចរណ៍ មន្រ្តីនៃការិ.នគរបាលចរាចរណ៍ផ្លូវគោក និងមន្រ្តីទទួលការងារសណ្ដាប់ធ្នាប់ នៃអធិការនគរបាលក្រុង-ស្រុកទាំង១០ ៕