រោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ីនៅជិតព្រំដែនអ៊ុយក្រែនត្រូវបានវាយប្រហារដោយដ្រូនយន្តហោះគ្មានមនុស្សបើក!
អ្នកគ្រប់គ្រងរោងចក្របាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានវាយប្រហាររោងចក្រចម្រាញ់ប្រេងដ៏ធំមួយរបស់រុស្ស៊ីនៅជិតព្រំដែនជាមួយអ៊ុយក្រែន។
មន្ត្រីនៅរោងចក្រចម្រាញ់ប្រេង Novoshakhtinsk ក្នុងតំបន់ Rostov នៃប្រទេសរុស្ស៊ី បាននិយាយថា យន្តហោះគ្មានមនុស្សបើកដំបូងបានវាយប្រហារនៅម៉ោង 8:40 ព្រឹក (05:40GMT) ដោយបានបុកអង្គភាពចម្រាញ់ប្រេងឆៅ បណ្តាលឱ្យមានការផ្ទុះដ៏ខ្លាំងខ្លា។
ទន្ទឹមនឹងនោះ ក៏មានការវាយប្រហារលើកទីពីរនៅម៉ោង 9 និង 23 នាទីព្រឹក សំដៅទៅលើអាងស្តុកប្រេងឆៅនៅរោងចក្រចម្រាញ់ប្រេង ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលប្រេងដ៏ធំបំផុតនៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ប៉ុន្តែមិនបណ្តាលឲ្យមានអគ្គិភ័យនោះទេ។
គួរជម្រាបថា តំបន់រុស្ស៊ីជាប់ព្រំដែនអ៊ុយក្រែនមានការវាយប្រហារ និងការបាញ់ផ្លោង ជារៀងរាល់ថ្ងៃ បន្ទាប់ពីក្រុងម៉ូស្គូបានបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួនកាលពីថ្ងៃទី 24 ខែកុម្ភៈ សម្រាប់អ្វីដែលខ្លួននៅតែហៅថាជា “ប្រតិបត្តិការយោធាពិសេស”៕