តំណាងកងពលតូចអន្តរាគមន៍លេខ៨នាំថវិកាមិត្តជួយមិត្ត ជូនគ្រួសារកងទ័ពកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប.!
ខេត្តព្រះវិហារ ៖ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង នាយសេនាធិការ តំណាងឧត្ដមសេនីយត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បាននាំយកថវិកាមិត្តជួយមិត្ត រួមនឹងថវិកាសប្បុរសធម៌ ប្រគល់ជូនដល់ដៃក្រុមគ្រួសារលោកវរសេនីយ៍ឯក ជួប ណៃ មេបញ្ជាការរង វរសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨។ ខណៈពេលកំពុងដេកសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប ។
ដំណើរចុះសួរសុខទុក្ខនេះ ក៏មានការរួមដំណើរដោយលោកវរសេនីយ៍ទោ ទឹម ហៀក មេបញ្ជាការ និងលោកមេបញ្ជាការរង វរសេនាតូចអន្តរាគមន៍លេខ៣៨៥ កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ។
លោកវរសេនីយ៍ឯក ជា ឈុន បានឲ្យដឹងថា ថវិកាដែលនាំយកមកប្រគល់ជូនលោកវរសេនីយ៍ឯក ជួប ណៃ នាថ្ងៃនេះមានចំនួន 6,460,000 រៀល (ប្រាំមួយលានបួនសែនប្រាំមួយម៉ឺនរៀល)។ លោកថា ចំពោះថវិកាទាំងអស់មួយផ្នែកបានមកពីសប្បុរសធម៌ និងមួយទៀតផ្នែកជាថវិការបស់មិត្តជួយមិត្ត។ ដើម្បីជួយសម្រាលបន្ទុកប្រចាំថ្ងៃរបស់ក្រុមគ្រួសារលោកជួប ណៃ ក្នុងពេលដេកសម្រាកព្យាបាលជំងឺលើសឈាមស្លាប់មួយចំហៀងខ្លួន នៅក្នុងមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្តសៀមរាប ។
ជាមួយគ្នានេះ លោកមេបញ្ជាការរង បានធ្វើការផ្តាំផ្ញើទៅកាន់ក្រុមគ្រួសារលោកជួប ណៃ ធ្វើយ៉ាងណាត្រូវខិតខំព្យាយាមអត់ធ្មត់ មើលថែនឹងគោរពតាមការណែនាំពីសំណាក់ក្រុមគ្រូពេទ្យ ហើយនឹងប្រើប្រាស់ថវិកាឲ្យបានត្រឹមត្រូវច្បាស់លាស់ និងចំគោលដៅ៕