មនុស្ស ១៣នាក់បានស្លាប់ និង២៥១នាក់ទៀតរងរបួសក្រោយលេចធ្លាយឧស្ម័នគីមីនៅទីក្រុងកំពង់ផែហ្សកដានី!
អ្នកនាំពាក្យរដ្ឋាភិបាលលោក Faisal al-Shaboul បាននិយាយថា ការលេចធ្លាយឧស្ម័នក្លរីននៅក្នុងទីក្រុងកំពង់ផែ Aqaba ភាគខាងត្បូងនៃប្រទេសហ្ស៊កដានីកាលពីថ្ងៃចន្ទបានសម្លាប់មនុស្សយ៉ាងហោចណាស់ 10 នាក់ និង 251 នាក់បានរងរបួស។
ការលេចធ្លាយនេះ បានកើតឡើងបន្ទាប់ពីធុងមួយដែលពោរពេញទៅដោយឧស្ម័នក្លរីន 25 តោនដែលត្រូវបាននាំចេញទៅកាន់ប្រទេស Djibouti បានធ្លាក់ចុះខណៈពេលដែលកំពុងដឹកជញ្ជូន។
លោកវេជ្ជបណ្ឌិត Jamal Obeidat មន្ត្រីសុខាភិបាលក្នុងតំបន់បានជំរុញឱ្យប្រជាជនស្នាក់នៅខាងក្នុង និងបិទបង្អួច និងទ្វារ។ តំបន់លំនៅដ្ឋានដែលនៅជិតបំផុតមានចម្ងាយ 25 គីឡូម៉ែត្រ។
ទូរទស្សន៍រដ្ឋបានរាយការណ៍ថា នាយករដ្ឋមន្ត្រី លោក Bisher al-Khasawneh បានមកដល់ Aqaba ហើយបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យ ដែលអ្នករបួសមួយចំនួនកំពុងត្រូវបានព្យាបាល។
ជាមួយគ្នានោះ លោក Al-Khasawneh ក៏បានបញ្ជាឲ្យបង្កើតក្រុមស៊ើបអង្កេតលើឧប្បត្តិហេតុនេះផងដែរ៕