មនុស្ស ១៦ នាក់​ត្រូវបានសម្លាប់ក្រាយការវាយប្រហារដោយគ្រាប់មីសុីលនៅ​ផ្សារ​ទំនើប​មួយកន្លែងនៅអ៊ុយក្រែន!

In this image made from video provided by Ukrainian State Emergency Service, firefighters work to extinguish a fire at a shopping center burned after a rocket attack in Kremenchuk, Ukraine, Monday, June 27, 2022. (Ukrainian State Emergency Service via AP)
0

យោងតាមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា កាំជ្រួចពីរគ្រាប់របស់រុស្សីបានវាយប្រហារមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែងនៅកណ្តាលទីក្រុង Kremenchuk នៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦នាក់ និងរបួស ៥៩ នាក់។

ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ចន្ទ​បាន​បណ្តាល​ឲ្យ​មាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បាន​បញ្ចេញ​ផ្សែង​ខ្មៅ​ហុយ​មក​លើ​មេឃ ដែល​ខ្សែ​វីដេអូ​ផ្សព្វផ្សាយ​ដោយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​បង្ហាញ។

មេដឹកនាំអ៊ុយក្រែនបានហៅការវាយប្រហារនេះថា “ការវាយប្រហារភេរវកម្មប្រឆាំងជនសុិវិលដ៏សាហាវបំផុតមួយក្នុងប្រវត្តិសាស្ត្រអឺរ៉ុប” ហើយបាននិយាយថា ភាគច្រើននៃអ្នកទិញទំនិញ និងបុគ្គលិកពេលរសៀលជាង ១.០០០ នាក់នៅក្នុងផ្សារទំនើប។

លោក Zelenskyy បាននិយាយថា មជ្ឈមណ្ឌលផ្សារទំនើប “គ្មានការគំរាមកំហែងដល់កងទ័ពរុស្ស៊ី” និង “មិនមានតម្លៃជាយុទ្ធសាស្ត្រ” នោះទេ។ នឹងបានចោទថា រុស្ស៊ីមានចេតនាបំផ្លាញមនុស្សជាតិ៕

Leave A Reply

Your email address will not be published.