អភិបាលខេត្តកំពង់ចាម ដឹកនាំប្រជុំពិភាគ្សាលើគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេ ឲ្យក្លាយជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញ

0

ខេត្តកំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ បន្តពិភាក្សាជាមួយដៃគួរអភិវឌ្ឍន៍ ដើម្បីកែប្រែសួនច្បារមាត់ទន្លេ ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តនៅក្នុងក្រុងកំពង់ចាម។

តាមគម្រោងប្លង់ ដែលគ្រោងអភិវឌ្ឍសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះមានដូចជា ៖ កន្លែងអាហារដ្ឋានលើទឹក, បឹងហ្គាឡូ និងអាហារដ្ឋាន , ក្លឹបហាត់ប្រាណ, ផាប់, សួនច្បារ, សួនកុមារ, កន្លែងថតរូប , កន្លែងភិចនិច នឹងកញ្ចុះអង្គុយលេង, ផ្សារអាហារ ជាដើម។

សូមបញ្ជាក់ថា ក្រោយពេលពិភាគ្សាលើគម្រោងប្លង់ខាងលើនេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានណែនាំដៃគូរអភិវឌ្ឍន៍ ឲ្យសិក្សាឡើងវិញ នូវចំណុចមួយចំនួន មានដូចជា ៖ ប្រព័ន្ធបង្ហូរទឹកកខ្វក់ , ការរៀបចំបណ្តាញអគ្គិសនី , កែប្រែរង្វង់មូល និង បន្ថែមបន្ទប់អនាម័យ ។

ក្រោយពេលរៀបចំប្លង់បានត្រឹមត្រូវ ទើបចងក្រងជាឯកសារ និងឈានទៅធ្វើកិច្ចសន្យាសាងសង់ តែម្តង ៕

Leave A Reply

Your email address will not be published.