លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំនិងដាក់ផែនការអនុវត្តបន!

0

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំដល់ លោក-លោកស្រី ស្នងការរង លោកអនុប្រធាន លោក-លោកស្រី នាយការិយាល័យ លោកអធិការ-អធិការរងនគរបាលស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង១០៩ឃុំ-សង្កាត់។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញផែនការសំខាន់រួមមានៈ
១-បូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម អនុវត្តការងារនគរបាលនិងសហគមន៍ ប្រចាំខែមិថុនា លើកទិសដៅការងារខែកក្កដា។

២-ផ្សព្វផ្សាយលិខិតលេខ ០៣៦/២២ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ស្ដីពីផែនការពង្រឹងវិធានការសន្តិសុខ និងការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងភេរវកម្ម ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

៣-ផ្សព្វផ្សាយ លិខិតលេខ ០៣៥ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អំពីផែនការសកម្មភាពឆ្នាំ២០២២ របស់អគ្គស្នងការនគរបាលជាតិ និងស្មើរ ផែនការិល័យជំនាញ អធិការនគរបាលស្រុក-ក្រុង បូកសរុបរបាយការណ៍ អនុវត្តផែនការសកម្មភាពរបស់ ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងរយៈពេល ៦ខែ គិតជាភាគរយ ឲ្យបានមុនថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២

៤-ពង្រឹងលើការអនុវត្ត ការងារជំនាញគ្រប់ការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក

៥-ពង្រឹងលើវេនប្រចាំបញ្ជា ២៤/២៤ម៉ោង ត្រៀមអន្តរាគមន៍ ជូនដល់ប្រជាពលរដ្ឋពេលមានសភាពការណ៍មិនប្រក្រតីកើតឡើង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

៦-ពង្រឹងវិន័យរបស់កងកម្លាំង នគរបាលជាតិ ៕

Leave A Reply

Your email address will not be published.