Ferdinand Marcos Jr បានស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនជំនួសលោក Duterte!
លោក Ferdinand Marcos Jr បានស្បថចូលកាន់តំណែងជាប្រធានាធិបតីហ្វីលីពីននៅក្នុងពិធីមួយក្នុងទីក្រុងម៉ានីល ដោយបានឡើងស្នងតំណែងពីមេដឹកនាំផុតអាណត្តិលោក Rodrigo Duterte ។
លោក Marcos Jr ដែលមានឈ្មោះហៅក្រៅថា Bong Bong បានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីខែមុន។ នឹងបានស្បថចូលកាន់តំណែងនៅពាក់កណ្តាលអធ្រាត្រម៉ោងក្នុងស្រុក (0400GMT) នៅក្នុងពិធីចម្រុះពណ៌នៅសារមន្ទីរជាតិ។
ជាមួយគ្នានោះ លោកស្រី Sara Duterte កូនស្រីរបស់ប្រធានាធិបតីផុតអាណត្តិ កំពុងស្បថចូលកាន់តំណែងជាអនុប្រធានាធិបតីផងដែរ។
លោក Marcos Jr ត្រូវបានគេរំពឹងថា នឹងស្តារមុខមាត់ប្រទេសឡើងវិញ បន្ទាប់ពីអាណត្តិរបស់លោក Duterte ដែលត្រូវបានកំណត់លក្ខណៈដោយសង្រ្គាមបង្ហូរឈាមលើគោលនយោបាយគ្រឿងញៀន និងការរឹតបន្តឹងលើសេរីភាពសារព័ត៌មាន៕