លោកឧត្តមសេនីយ៍ សោ សាវឿន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង បំពាក់សក្តិ យោធិន កងរាជាអាវុធខេត្ត

0

ខេត្តកំពង់ចាម ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ សោ សាវឿន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ។

កម្មវិធីនេះធ្វើឡើងនៅរសៀលម៉ោង១៤.០០នាទី ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរងនៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។ក្នុងនោះប្រកាសមុខងាចំនួន ១០១នាក់ បំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ឯក ចំនួន ០២នាក់ បណ្ណសរសើរចំនួន ០៦នាក់អង្កភាព ០១ លិខិតសរសើរចំនួន ០៦នាក់ អង្កភាព ០២ ៕

Leave A Reply

Your email address will not be published.