នគរបាលខេត្តកំពង់ចាមបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ ភ្នាល់ដាក់ប្រាក់)ឃាត់អ្នកលេង១២នាក់នៅកោះសូទិន

0

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣ និង០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក កោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមគរ ស្ថិតនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ករណីនេះ ជាលទ្ធផល កងកម្លាំងបានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕

Leave A Reply

Your email address will not be published.