យុវជនប៉ាឡេស្ទីនម្នាក់ត្រូវទាហានអ៊ីស្រាអែលបាញ់សម្លាប់នៅក្រុង Jenin !
ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីនបាននិយាយថា ក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់កាលពីថ្ងៃអាទិត្យបន្ទាប់ពីត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែលនៅតំបន់ West Bank ដែលកាន់កាប់មួយថ្ងៃមុននេះ។
ប្រភពពី AFP បានឲ្យដឹងថាក្មេងប្រុសរងគ្រោះឈ្មោះ Kamel Alawneh អាយុ 17 បានស្លាប់បាត់បង់ជីវិតដោយសាររបួសពីការបាញ់ប្រហារដោយ កងទ័ពអ៊ីស្រាអែលចំពោះ និងដៃនៅ។
យ៉ាងណាមិញ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលបានចោទប្រកាន់ថា ដោយសារជនរងគ្រោះ បានគប់ស្រាក្រឡុក Molotov ទៅកាន់ទាហាន អ៊ីស្រាអែលមុន។
គួររំលឹកថា បងប្រុសរបស់ Alwaneh ក៏ត្រូវបានសម្លាប់ក្នុងឆ្នាំ 2003 ដោយកងទ័ពអ៊ីស្រាអែលផងដែរ។
គួរជម្រាបថា ជនជាតិប៉ាឡេស្ទីន ៤៩នាក់ត្រូវបានសម្លាប់ចាប់តាំងពីចុងខែមីនា នៅទូទាំងអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន៕