Paris Saint-Germain បណ្តេញអ្នកចាត់ការ Pochettino ក្រោយរយៈពេល 18 ខែ!

0

កាលពីថ្ងៃអង្គារ ក្លឹបអ្នកមានបារាំង Paris Saint-Germain បាន​បញ្ចប់​កិច្ចសន្យា​របស់​គ្រូបង្វឹកលោក Mauricio Pochettino បន្ទាប់ពី​ដឹកនាំ​បាន 18 ខែ​។​

PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “Paris Saint-Germain បញ្ជាក់ថា លោក Mauricio Pochettino បានបញ្ចប់តួនាទីរបស់គាត់នៅក្លឹប” ។

គួរជម្រាបថា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនវ័យ 50ឆ្នាំរូបនេះ និងក្រុមរបស់គាត់បានចូលរួមជាមួយក្លឹបនៅខែមករា ឆ្នាំ 2021។ អតីតប្រធានក្រុម Rouge & Bleus លោក Pochettino បានកាន់កាប់ការប្រកួតចំនួន 84 ។

លោក Pochettino បានចាប់ផ្តើមអាជីពជាអ្នកគ្រប់គ្រងរបស់គាត់នៅ Espanyol ក្នុងឆ្នាំ 2009 មុនពេលមកដឹកនាំ Southampton ។ គាត់ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Tottenham Hotspur ក្នុងឆ្នាំ 2014 ដែលដឹកនាំក្លឹបអង់គ្លេស Premier League ឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ 2019 ។

ក្នុងវ័យ 50 ឆ្នាំលោកបានជួយក្រុម Parisians ឈ្នះពាន French Ligue 1, French Super Cup និង French Cup ។

ទោះជាយ៉ាងណា ខាងក្របខណ្ឌ Ligue 1 បានថ្លែងអំណរគុណដល់លោក Pochettino និងបុគ្គលិករបស់គាត់សម្រាប់ការងាររបស់ពួកគេ ហើយបានជូនពរពួកគេឱ្យទទួលបានលទ្ធផលល្អបំផុតសម្រាប់អនាគតផងដែរ៕

Leave A Reply

Your email address will not be published.