គ្រូបង្វឹកថ្មីរបស់ PSG ផ្ញើសារទៅកាន់ Chelsea ជុំវិញអនាគតរបស់ Neymar!
គ្រូបង្វឹកថ្មីរបស់ក្លឹបអ្នកមានបារាំង Paris Saint-Germain លោក Christophe Galtier ចង់ឱ្យ Neymar បន្តនៅក្លឹបនៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះ ស្ថិតក្នុងចំណោមកីឡាករដែលត្រូវបានអ្នកគាំទ្រ PSG ជេរប្រមាថដល់ចុងបញ្ចប់នៃរដូវកាលមុន ហើយត្រូវបានគេយល់ថា PSG មានបំណងលក់ Neymar នៅរដូវក្តៅនេះ ហើយ Chelsea ត្រូវបានផ្តល់ឱកាសឱ្យចុះហត្ថលេខាលើគាត់។
ប៉ុន្តែ លោក Galtier ដែលបានជំនួសដំណែងជាផ្លូវការលោក Mauricio Pochettino ជាគ្រូបង្វឹកកាលពីថ្ងៃអង្គារ គ្រោងនឹងរក្សា Neymar នៅក្នុងក្រុមរបស់គាត់។
លោក Galtier បាននិយាយនៅក្នុងសន្និសីទកាសែតដំបូងរបស់គាត់ថា” គាត់គឺជាកីឡាករល្អបំផុតក្នុងលោក”
តើគ្រូបង្វឹកណាដែលមិនចង់មានគាត់? ខ្ញុំមានគំនិតច្បាស់ណាស់អំពីអ្វីដែលខ្ញុំនឹងរំពឹងពីគាត់ ហើយពិតណាស់ខ្ញុំចង់ឱ្យគាត់ស្នាក់នៅ”។
យ៉ាងណាមិញ ការអត្ថាធិប្បាយរបស់លោក Galtier ហាក់ដូចជាមានភាពផ្ទុយគ្នាជាមួយនឹងអ្វីដែលធ្វើឡើងដោយប្រធានក្លឹប PSG លោក Nasser Al-Khelaifi ដែលនិយាយអំពីអនាគតរបស់ Neymar នៅក្នុងរដ្ឋធានីបារាំង អំឡុងពេលសម្ភាសន៍ជាបន្តបន្ទាប់កាលពីខែមុន៕