អតីតនាយករដ្ឋមន្ត្រីជប៉ុនបានដួលសន្លប់ភ្លាមៗក្នុងថ្លុកឈាមបន្ទាប់ពីរងការវាយប្រហារដោយគ្រាប់កាំភ្លើង!
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានដួលសន្លប់ បន្ទាប់ពីគាត់ត្រូវបានបាញ់សម្លាប់នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Nara។
លោក Abe កំពុងថ្លែងសុន្ទរកថាដ៏គគ្រឹកគគ្រេងសម្រាប់បេក្ខជនម្នាក់នៅ Nara នៅពេលដែលការវាយប្រហារបានកើតឡើង – សាក្សីផ្ទាល់ភ្នែកនិយាយថាពួកគេបានឃើញបុរសម្នាក់បានបាញ់កាំភ្លើងពីខាងក្រោយ។ ដោយការបាញ់លើកទីមួយទំនងជាខកខាន ប៉ុន្តែការបាញ់លើកទីពីរបានវាយលោក Abe នៅខាងក្រោយ។ ភ្លាមៗនោះគាត់បានដួលទៅលើដីហូរឈាម។
លោក Abe ត្រូវបានគេបាញ់ចំនួនពីរគ្រាប់ ដោយការបាញ់ទីពីរបានវាយគាត់ពីក្រោយបណ្តាលឱ្យគាត់ដួលទៅនឹងដី។ របាយការណ៍និយាយថា អ្នកវាយប្រហារក៏ត្រូវបានចាប់ខ្លួនតាំងពីពេលនោះផងដែរ។
អតីតអភិបាលក្រុងតូក្យូ លោក Yoichi Masuzoe បាននិយាយនៅក្នុងTwitterថា លោក Abe ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។
លោក Abe ដែលជានាយករដ្ឋមន្ត្រីកាន់អំណាចយូរបំផុតរបស់ប្រទេសជប៉ុនបានលាលែងពីតំណែងក្នុងឆ្នាំ 2020 ដោយលើកឡើងពីហេតុផលសុខភាព។ ក្រោយមក គាត់បានលាតត្រដាងថា គាត់មានជំងឺរលាកពោះវៀននិងបានជាសះស្បើយ។ ហើយគាត់ត្រូវបានស្នងតំណែងដោយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់គាត់ Yoshihide Suga ដែលក្រោយមកត្រូវបានជំនួសដោយ Fumio Kishida ។
គួរជម្រាបថា ឧប្បត្តិហេតុនៃអំពើហិង្សាដោយកាំភ្លើងគឺកម្រមាននៅក្នុងប្រទេសជប៉ុន ដែលកាំភ្លើងដៃត្រូវបានហាមប្រាម ហើយឧប្បត្តិហេតុនៃអំពើហិង្សាផ្នែកនយោបាយគឺស្ទើរតែមិនធ្លាប់មានទាល់តែសោះ។
ក្នុងឆ្នាំ 2014 មានឧបទ្ទវហេតុនៃការស្លាប់ដោយកាំភ្លើងត្រឹមតែប្រាំមួយនៅក្នុងប្រទេសជប៉ុនបើប្រៀបធៀបទៅនឹង 33,599 នៅសហរដ្ឋអាមេរិក។ មនុស្សត្រូវឆ្លងកាត់ការប្រឡងដ៏តឹងរ៉ឹង និងការធ្វើតេស្តសុខភាពផ្លូវចិត្ត ដើម្បីទិញកាំភ្លើង ហើយសូម្បីតែកាំភ្លើងខ្លី និងកាំភ្លើងខ្យល់ត្រូវបានអនុញ្ញាត៕