ស្នងការនគរបាលខេត្តកំពង់ចាមត្រួតពិនិត្យបូកសរុបនិងដាក់ផែនការបន្ត២០២២_២០២៣!
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំដល់លោក-លោកស្រីស្នងការរង លោក-លោកស្រីនាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង ៖
១-បូកសរុបការងារ និងត្រួតពិនិត្យការអនុវត្តផែនការសកម្មភាពប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងកិច្ចការពារបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
២-បូកសរុបសភាពការណ៍ និងលទ្ធផលការងារក្នុងឆមាសទី២ ឆ្នាំ២០២២
៣-សុំយោបល់សម្រេចក្នុងអង្គប្រជុំអំពីការចាត់តាំងកម្លាំងអន្តរាគមន៍៦០ប្រចាំនៅស្នងការដ្ឋាន
៤-អំពីលទ្ធផលការអនុវត្តការងារ ក្នុងឆមាសទី១ ក្នុងផែនការសកម្មភាពប្រចាំឆ្នាំ២០២២
៥-ត្រៀមរៀបចំផែនការ និងបំណែងចែកកម្លាំងក្នុងកិច្ចការពារការបោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣
៦-ពង្រឹងសមត្ថភាពមន្ត្រីជំនាញពាក់ព័ន្ធ នឹងការងារប្រតិកម្មរហ័ស តាមដាន និងឆ្លេីយតបលេីបណ្ដាញសង្គម
៧-ការគ្រប់គ្រង និងដឹកនាំ ចំពោះតួនាទី ភារកិច្ច ដែលត្រូវអនុវត្តលេីការងារជំនាញ
៨-ដាក់ចេញនូវវិធានការ សកម្មភាពផ្សេងៗ ដេីម្បីអនុវត្តបន្ត ៕