មកស្គាល់មុខ ជនរងគ្រោះដែលបាន.ស្លា.ប់. ២នាក់ និងបាត់ខ្លួនស្ត្រីមានផ្ទៃពោះ៧ខែម្នាក់ទៀត. ដោយសារទឹកហូរគួចធ្លាក់ចូលស្ទឹងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់.!

0

(ពោធិ៍សាត់)៖ ពិតជាសង្វែគនិងអាសូរណាស់ ប្តី ប្រពន្ធ និងកូនស្រីម្នាក់ ជិះម៉ូតូឌុបគ្នាឆ្លងកាត់ផ្លូវចំពេលជំនន់ទឹកភ្លៀងហូរកាត់ បណ្តាលឱ្យទឹកហូរគួច ទាំងមនុស្ស និងម៉ូតូ ធ្លាក់ចូលស្ទឹងរកឃើញសាកសព ០២នាក់ ដោយឡែកនៅមិនទាន់រកឃើញស្រ្តីដែលជាប្រពន្ធ និងកំពុងមានផ្ទៃពោះ ០៧ខែនោះទេ ខណៈពេលនេះសមត្ថកិច្ច កំពុងស្វែងរកបន្ត។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥ និង១៥៦ ត្រង់ចំណុចស្ទឹងកាច់ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាន បានឱ្យដឹងនាល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា សាកសពជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ទើបនឹងប្រទះឃើញ នាព្រឹកនេះ ដោយមានលក្ខណៈហើម ស្អុយរលួយ។ ជនរងគ្រោះទាំង៣នាក់ រស់នៅ ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ជនរងគ្រោះទាំង៣មានឈ្មោះ៖

ទី១៖ ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ ៣៩ ឆ្នាំ (ត្រូវជាប្តី)។
ទី២៖ ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ ៣៥ឆ្នាំ (ត្រូវជាប្រពន្ធ មានផ្ទៃពោះ ០៧ខែ) នៅមិនទាន់រកឃើញនៅឡើយ។
ទី៣៖ ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ ០៣ឆ្នាំ (ត្រូវជាកូន)

សេចក្តីរាយការណ៍បានបន្ថែមថា នៅក្បែរនឹងសាកសពដែលរកឃើញ គេបានឃើញមានម៉ូតូមួយគ្រឿងម៉ាក Honda Dream C125 ព័ណ៌ ខ្មៅផលិត ឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548។

បច្ចុប្បន្នកម្លាំង សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះដែលរកឃើញទៅឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី។ ដោយឡែកសាកសពស្ត្រី ដែលមានផ្ទៃពោះ០៧ខែនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង កម្លាំងយោធាស្រុក និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុក កំពុងបន្តស្វែងរក៕

Leave A Reply

Your email address will not be published.