លោក ខ្លូត ផន លោក អ៊ុន ចាន់ដា ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្តនាំយកទានព្រះវស្សានិងទេយ្យទាន វេប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម
ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជុំវិញខេត្ត រួមគ្នាប្រគេនទានព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃ ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ។
វត្តទាំងបួន រួមមាន÷
១-វត្តខេមវ័ន បឹងស្នាយ សង្កាត់សំបួរមាស
២-វត្តបទុមរតនៈ ដីដុះ សង្កាត់វាល់វង់
៣-វត្តសុទស្សនារាម ជ្រោយថ្ម សង្កាត់បឹងកុក
៤-វត្តជោតនារាម បឹងកុក សង្កាត់បឹងកុក
ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដែលប្រគេនក្នុងឱកាសនោះ ក្នុង១វត្ត ទទួលបានទៀនវស្សា ១គូរ -អង្ករ ១៥៩គីឡូក្រាម -ទឹកបរិសុទ្ធ ៥កេះស -ទឹកក្រូច ៥កេស -ត្រីខ១កេសធំ -ទឹកត្រី ៥យូរ -ទឹកស៊ីអ៊ីវ ៥យូរ -មី ១កេសធំ -ទឹកដោះគោ ១កេសធំ -ស្ករស ៥គីឡូក្រាម -តែ ៥គីឡូក្រាម និងបច្ច័យ ១លានរៀល។ ក្នុងនោះប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុងមួយអង្គ ២០ម៉ឺនរៀល -ចង្ហាន់១ស្រាក់ -ផ្លែឈឈើ១កន្ត្រក និងជូនបច្ច័យដល់លោកអាចារ្យ តាជី យាយជី ផងដែរ ៕