ឧត្តមសេនីយ៍ត្រី ហេង វុទ្ធី នាំយកប្រាក់បេឡាមរណ:សង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជន នៅស្រុកស្ទឹងត្រង់

0

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០២២ លោក លោកឧត្តមសេនីយ៍ត្រីហេង វុទ្ធីស្នងការរងនិងជាប្រធានក្រុមការងារដឹកនាំពង្រឹង តាមដាន ត្រួតពិនិត្យអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ តំណាងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការស.អ.ក ខេត្តកំពង់ចាម លោក បាន ស្រេង អភិបាលរងនៃគណៈអភិបាលស្រុកតំណាងលោក ទុន ណេត អភិបាលស្រុកនិងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុក និងលោកវរសេនីយ៍ទោ ឯម វឌ្ឍនា អធិការនគរបាលស្រុកនិងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាស្រុកបានដឹកនាំក្រុមការងារ ស.អ.ក និងសមាជិកសមាជិកាពាក់ព័ន្ធទាំងអស់ក្នុងស្រុកនាំយកថវិកាចំនួន ៤.០០០.០០០៛ (បួនលានរៀល) ជាប្រាក់បេឡាមរណ:សង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់គ្រួសារសពអតីតយុទ្ធជន០១ គ្រួសារ។
សពឈ្មោះ សួន អន ភេទប្រុសអាយុ៧៥ឆ្នាំ មុខសញ្ញានិវត្តជន(យោធា)អត្តលេខ
*RA12001226*
អ្នកទទួលបណ្ដាំ *អន គន្ធា* ភេទស្រីអាយុ៥០ ឆ្នាំ ត្រូវជាកូនបង្កើតនៅភូមិអង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ក្រោយពិធីសំណេះសំណាលនិងប្រគល់ថវិការួចលោកអភិបាលរងស្រុក បានណែនាំដល់បងប្អូនប្រជាពលរដ្ឋចូលរួមការពារ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ៕

Leave A Reply

Your email address will not be published.