ព្រះរាជអាជ្ញារង វុធ សាវី ចុះដឹកនាំបង្រ្កាបឈើខុសច្បាប់ជាច្រើនម៉ែត្រគុបនៅស្រុកឆែប

0

ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី ១៩ ខែកក្តដា ឆ្នាំ ២០២២ លោក វុធ សាវី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំកម្លាំងឧទ្យានរក្ស រដ្ឋបាលព្រៃឈើឆែប កម្លាំនគរបាលប៉ុស្តិឆែប ២ ចុះបង្ក្រាបការស្តុកទុកឈើលេខ ១ ដោយខុសច្បាប់ នៅចំនុចភូមិណារ៉ុង ឃុំឆែប ២ ស្រុកឆែប ខេត្តព្រះវិហារ ដែលគេសង្សយ័ថា ជារបស់មេឈ្មួញមានអំណាចម្នាក់ ជាអ្នកប្រមូលទិញពីប្រជាពលរដ្ឋយកទៅលក់នៅប្រទេសវៀតណាម ដោយដឹកចេញតាមខេត្តស្ទឹងត្រែង ចេញទៅខេត្តរតនៈគីរី ។

លោក វុធ សាវី បានអោយដឹងកាលពីប្រលប់ថ្ងៃទី ១៩ ថា ឈើនៅតាមផ្ទះប្រជាពលរដ្ឋ ដែលក្រុមឈ្មួញបានយកទៅផ្ញើរតាមផ្ទះប្រជាពលរដ្ឋ មានប្រហាក់ប្រហែល ១០០ ម៉ែត្រគូប តែក្រុមចម្រុះរបស់សមត្ថកិច្ចចាប់ប្រមូលបានប្រហែលជាង ៣០ ម៉ែត្រគូប ដោយសាពេលវេលាយប់ហើយ មិនអាចបន្តប្រមូលទៀតបាន លោកវុធ សាវី បានបន្តថា នៅពេលក្រុមសមត្ថកិច្ចកំពុងប្រតិបត្តិការបង្ក្រាប ប្រជាជននៅទីនោះមានបំណងចង់បះបោ តែដោយសាកម្លាំងសមត្ថកិច្ចពន្យល់ពីហេតុផលទោសទណ្ឌប្រឈមចំពោះមុខផ្លូវច្បាប់ បទ រារាំងអ្នករាជការការសាធារណៈអនុវត្តន៍ច្បាប់ ទើបក្រុមប្រជាពលរដ្ឋដកថយវិញ ។
សូមបញ្ជាក់ជូនផងដែរថា នៅភូមិ ដងផ្លិត ភូមិណារ៉ុងនឹងភូមិប្រា ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ ជាទីតាំងដ៍ធំរបស់ក្រុមឈ្មួញមានអំណាចចុះញោះញុងអោយប្រជាពលរដ្ឋទាំង៣ ភូមិ ចូលព្រៃការពារ ព្រះរការ អារ ពុះជ្រៀក ដឹកជញ្ជូនយកមកលក់អោយខ្លួនរួចដឹកតាមរថយន្តយីឌុប ឬវេអង យកទៅលក់នៅតាមបណ្តាលខេត្ត ដោយបានគប់ឃិតជាមួយមន្ត្រីខិលខួចមួយចំនួនតូច ជាអ្នកបើកដៃអោយមានបទល្មើសកើតឡើង ។

លោក នង យុទ្ឋា មន្ត្រី ឧទ្យានរក្សប្រចាំស្រុកឆែប បានអោយដឹងនៅព្រឹកថ្ងៃទី ២០ ខែកក្តដា នេះថា ឈើនៅតាមផ្ទះប្រជាពលរដ្ឋច្រើនណាស់ ចាប់មិនទាន់អស់ទេ ដោយសាកម្លាំងតិច ពេលវេលាខ្លីម្យ៉ាងទៀតយប់ថ្ងៃទី ១៩ នេះ កម្លាំងយើងបានយាមតែកម្លាំងតិចឈើមួយចំនួនធំត្រូវបានគេដឹកចេញយកទៅលាក់នៅក្នុងព្រៃមកដល់ថ្ងៃទី ២០ នេះ ការបង្ក្រាបនៅមិនទាន់បានបញ្ចប់នៅឡើយទេ ៕

Leave A Reply

Your email address will not be published.