ឧត្ដមសេនីយ៍ទោ ឯម កុសល ដឹកនាំកិច្ចប្រជុំការងារចាំបាច់ ដល់កងកម្លាំងត្រៀមការពារសន្តិសុខជូនថ្នាក់ដឹកនាំប្រតិភូជាតិ-អន្តរជាតិ ចំនួន០២
ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំការងារចាំបាច់ ដល់កងកម្លាំងតាមបណ្ដាផែនជំនាញមួយចំនួន៖
១-ត្រៀមរៀបចំផែនការ ការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ជូនថ្នាក់ដឹកនាំ ប្រតិភូជាតិ-អន្តរជាតិ ចំនួន០២
+ផែនការ កាពារ ក្នុងពិធីបុណ្យគម្រប់ខួប១០០ថ្ងៃរបស់ សម្ដេចទេពញាណ ប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ
+ផែនការ ការពារ ក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយសិក្ខាកាម នាយ-នាយរងនគរបាលជាតិ ជំនាន់ទី១៥ លេីកទី០២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ដែលប្រព្រឹត្តទៅនៅសាលានគរបាលជាតិភូមិភាគ២ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ។
២-ជម្រុញ និងពង្រឹងលេីការដឹកនាំការងារនៅតាមបណ្ដាមូលដ្ឋាន
បន្ទាប់មក លោកឧត្តមសេនីយ៍ក៏បានចុះណែនាំបន្ថែមនិងត្រួតពិនិត្យការអនុវត្តការងារ លេីទម្រង់រដ្ឋបាល នៅតាមបណ្ដាការិយាល័យមួយចំនួន ផងដែរ ៕