លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោតយកអំណោយទៅជូនពលរដ្ឋភូមិគីឡូ៧!

0

កំពង់ចាម ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត , លោកអនុប្រធានការងារ និងសហការី បានចុះដល់មូលដ្ឋានភូមិគីឡូ៧ ឃុំអារក្សត្នោត​ ស្រុកស្ទឹងត្រង់​ ខេត្តកំពង់ចាម​ ដើម្បីជួបសំណេះសំណាល និងនាំយកនូវគ្រឿង ឧបភោគបរិភោគ ជូនសមាជិកបក្ស ក្នុងភូមិគីឡូ៧ ឃុំអារក្សត្នោត រួមមាន៖ទឹកក្រូចចំនួន៤៥កេះ កាហ្វេចំនួន៥០កញ្ចប់តូច តែចំនួន០៣កញ្ចប់ធំ អង្ករ០២បេ (១០០គីឡូក្រាម)សរុបចំណាយអស់ថវិការចំនួន១,៥៦០,០០០រៀល ​។

ក្នុងឱកាសនោះដែរ លោក ហេង វុទ្ធី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងភូមិគីឡូ៧ ទាំងអស់ ដែលបានចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឈ្នះយ៉ាងជោគជ័យ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើរ សាកសួរសុខទុក្ខពីថ្នាក់ដឹកនាំ ពិសេសគឺសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ ប្រជាពលរដ្ឋ គ្រប់មូលដ្ឋានទាំងអស់ តាមរយះក្រុមការងារ ដោះស្រាយបញ្ហាប្រឈមផ្សេង និងបានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគាំទ្រគណបក្សប្រជានកម្ពុជា នៅអាណត្តិ ឆ្នាំ២០២៣ បន្តទៀត ៕

Leave A Reply

Your email address will not be published.