ឧត្តមសេនីយ៍ ឯម កុសល និង ក្រុមគ្រួសាររួមនិងកងកម្លាំងនៃស្នងការដ្ឋាន នាំយកទេយ្យទានប្រគេនដល់សង្ឃគង់ចាំព្រះវស្សានៅវត្តទួលសំបួរ​ ​ស្រុកស្ទឹងត្រង់

0

ខេត្តកំពង់ចាម ៖ នៅព្រឹកថ្ងៃសៅរ៍​ ទី២៣​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ និងក្រុមគ្រួសារ​ ព្រមទាំងលោក-លោកស្រី​ស្នងការរង​ នាយ-នាយរងការិយាល័យ​ អធិការ​-អធិការ​រង​ស្រុក​ស្ទឹងត្រង់​​ និងសហការី​ បាននាំយកនូវ​ ទេយ្យទាន​ ​បច្ច័យ​ និងគ្រឿងឧបភោគបរិភោគ​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងលោកជំទាវ​​ ប្រគេនដល់ព្រះ​សង្ឃ​គង់នៅវត្តចំនួន០៤​: មានវត្តឧប្បុល្លគិរី​ ហៅវត្តទួលសំបួរ​, វត្តគិរីរង្សី​, វត្តគិតីសុវណ្ណរាម​ និងវត្តឥន្ទមុន្នីវ័ន្ត​ ដែលវត្តទាំង០៤នេះស្ថិតនៅក្នុង​ ​ឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់​ ។

ការប្រគេនទេយ្យទាន​ បច្ច័យ​ និងអំណោយផ្សេងៗ​ រួមមាន÷

១-វត្តចំនួន០៤​ ក្នុងមួយវត្តប្រគេនទេយ្យទានដូចជា​: អង្ករ​១បេ​ ៥០គីឡូ​,​ ប្រេងម៉ាស៊ូត១កាន,​ ទឹកក្រូច​០៣កេស,​ មី០៣កេស,​ ទឹកសុទ្ធ​០៣កេស,​ ម៉ាស់០៨ប្រអប់​, ត្រីខ០២យួរ​,​ ទឹកត្រី​០២យួរ​ និងទឹកសុីអុីវ០២យួរ

២-ប្រគេនបច្ច័យកសាង​ ក្នុង​មួយវត្ត​ បច្ច័យ​ ២០០,០០០៛

៣-ប្រគេនបច្ច័យព្រះសង្ឃ​សរុបចំនួន១៩អង្គ​ ក្នុង​មួយអង្គបច្ច័យ​ ៥០,០០០៛​ និងស្លាដក០

៤-តាជី​ យាយជី​ សរុបចំនួន១១០នាក់​ ក្នុងម្នាក់ៗ​ បច្ច័យ​ចំនួន២០,០០០៛​ និងសារុងចំនួន០១

៥-ជូនថវិកា​សមាជិក​សមាជិកា​ថ្នាក់ ភូមិ-ឃុំ​ ចំនួន៨៣នាក់​ ក្នុងម្នាក់ៗ​ទទួល​ថវិកា​ ៥០,០០០៛​ សារុង០១​ និងទទួលបានគ្រឿងឧបភោគបរិភោគជារួមមាន:​ ទឹកក្រូច​១០កេស,​ ទឹក​សុទ្ធ​១០កេស,​ មី១០កេស​ និងម៉ាស់​១០ប្រអប់​

៦-បងប្អូន​ខ្មែរ​ឥស្លាម​ ​នៅតាមតំបន់ទាំងបី​ ចំនួន១២នាក់​ ក្នុងម្នាក់ៗ​ទទួល​បាន​ថវិកា​ ៥០,០០០៛​ សារុង០១​ និងក្នុងមួយតំបន់ទទួលបាន​ ទឹកក្រូច​០៣កេស,​ ទឹកសុទ្ធ​០៣កេស​,​ មី០៣កេស​ និងនំធុង០៣ធុង​

៧-កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ទួលសំបួរ​ ចំនួន​០៦នាក់​ ក្នុង​ម្នាក់​ៗទទួលបាន​ ថវិកា​ ៥០,០០០៛​ សារុង០១​ និងទទួលបានរួមដូចជា​ ទឹកសុទ្ធ​០២កេស​,​ ទឹកក្រូច​០២កេស,​មី០២កេស​​ និងម៉ាស់០៤ប្រអប់​

៨-កម្លាំង​ប្រជាការពារ​ ​ចំនួ​ន១២នាក់​ ក្នុងម្នាក់ៗ​ទទួល​បាន ថវិកា​២០,០០០៛​ សារុង០១​ និងទទួលបានរួមដូចជាទឹកសុទ្ធ​០២កេស​,​ ទឹកក្រូច​០២កេស​,​ មី០២កេស​ និងម៉ាស់០៤ប្រអប់​ ផងដែរ​ ។
សរុប​ជាថវិកា​ទាំងអស់​ចំនួន​ ១៤,៤៩០,០០០៛​ ៕

Leave A Reply

Your email address will not be published.