ក្រសួងៈ ដាក់ចេញនូវវិធានការ ការពារចំពោះការឆ្លងរាលដាលនៃជំងឺអុតស្វា!

0

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាល
បានចេញសេចក្តីណែនាំក្រើនរំលឹក ពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា។

ក្រសួងៈបានឲ្យដឹងថាៈ ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ នៅទូទាំងពិភពលោក ។
បានរកឃើញអ្នកជំងឺអុតស្វា សរុបចំនួន ១៥,៧៣៤នាក់ និងស្លាប់សរុបចំនួន០៥នាក់ ដោយចំនួន៧៥ប្រទេស ក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤%នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក<១% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ាស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ខណៈពេលដែលការស៊ើបអង្កេត អេពីដេមីសាស្ត្រ អំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វា ។
ដែលបានរាយការណ៍ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាពបឋម ឬមន្ទីរពេទ្យ ។
ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បង ទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលមានលេចឡើង នៅការឆ្លងរាតត្បាតនៃជំងឺនេះ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្របពេលដែលកម្ពុជា បានរកឃើញករណីជនជាតិ”នីហ្សេរីយ៉ា”ម្នាក់ ។
ដែលអាជ្ញាធរថៃ រកឃើញជំងឺអុតស្វា ហើយបានរត់គេចខ្លួន ចូលមកកម្ពុជានោះ ។
អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសដាក់ភាពអាសន្ន សុខភាពសាធារណៈ នៃជំងឺរាតត្បាតអុតស្វា នៅលើសាកលលោក។
ដែលកំពុងតែជំរុញបណ្តាប្រទេសទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការសុខាភិបាល ឱ្យបានហ្មត់ចត់ រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងការរាតត្បាតនៃជំងឺនេះ។

ដូច្នេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់បុគ្គល ដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ដែលបានរកឃើញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនេះ សូមដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ ហើយស្វែងរកការគាំទ្រពិនិត្យសុខភាព ពីក្រុមគ្រូពេទ្យ ឬហៅទៅលេខ ១១៥ ដើម្បីទទួលបានការជួយអន្តរាគមន៍ ផ្នែកសុខភាពបានទាន់ ពេលវេលា ចៀសវាងការចម្លងបន្តនូវជំងឺអុតស្វានេះ នៅក្នុងគ្រួសាររបស់ខ្លួន និងនៅក្នុងសហគមន៍យើង។

ក្រសួង៖ ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ។
ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារនូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ដែលបានចេញផ្សាយជារឿយៗកន្លងទៅនេះហើយបុគ្គល គ្រួសារ និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ៕

Leave A Reply

Your email address will not be published.