ស្នងការខេត្តព្រៃវែងបញ្ជាអោយកម្លាំងនគរបាលមូលដ្ឋានបញ្ឈប់និងធ្វើកិច្ចសន្យាលែងអោយបើកលេងល្បែងជល់មាន់តាមទូរទស្សអនឡាញ!

0

ខេត្តព្រៃវែង ៖ បន្ទាប់ពីទទួលព័ត៌មានបាន ពីអ្នកសារព័ត៌មាន លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បញ្ជាឲ្យកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៏ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុកពាមរក៏ចុះស្រាវជ្រាវទទួលបានលទ្ធផលដូចខាងក្រោម ៖
ល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ (ជល់មាន់តាមទូរទស្សន៏) ស្ថិតនៅភូមិ៦ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ។
ម្ចាស់ទីតាំងលក់កាហ្វេឈ្មោះ ហេ សួន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ គឺលួចបើកម្តងម្កាលពិតប្រាកដមែន។ ដោយឡែកសារព័ត៌មានឈ្មោះ CNT hotnews ចុះផ្សាយថាបើកលេងយូរខែនិងសង្ស័យថាមានការបើកភ្លើងខៀវពីសមត្ថកិច្ចគឺមិនពិតនោះទេ ហើយសមត្ថកិច្ចក៏បានចុះទៅធ្វើការណែនាំម្ចាស់ទីតាំងខាងលើ ឲ្យបញ្ឈប់ការលេងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញនេះ និងធ្វើកិច្ចសន្យាគឺមានតែឡូតូ(៨៨៨៨) តែប៉ុណ្ណោះពីព្រោះឡូតូ (៨៨៨៨) មានច្បាប់អនុញ្ញាតិ។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះអ្នកសារព័ត៌មាន និងសាធារណជន និងពិសេសបណ្តាញទំនាក់ទំនងសង្គមដែលតែងតែសហការផ្តល់ព័ត៌មាន ឬតម្រុយនៃការប្រព្រឹត្តបទល្មើស ដើម្បីសមត្ថកិច្ចមានមូលដ្ឋាន ចាត់វិធានការអនុវត្តជំនាញ ឬ វិធានការច្បាប់បានទាន់ពេលវេលា ៕,ដើមក្រសាំង

Leave A Reply

Your email address will not be published.