សមាគមអ្នករត់តាក់សុីស្វាយរៀង និងជាអ្នកយកព័ត៌មានគេហទំព័រដើមក្រសាំងគៀងគរកជំនួយជួយលោកយាយអាយុ៨២ឆ្នាំ

0

ស្វាយរៀង ៖ លោកយាយ កឹម សាន អាយុ ៨២ឆ្នាំ រស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានជីវភាពខ្វះខាតខ្លាំងក្នុងវ័យចាស់ជរា ត្រូវបានលោក ម៉ៅ ឡូយ ប្រធានសមាគមអ្នករត់តាក់សុីស្វាយរៀង និង ជាអ្នកយកព័ត៌មាន គេហទំព័រ ដើមក្រសាំង បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និង គៀងគរសាច់ញាតិ រួមនិងសប្បុរសជន នានា ដើម្បីរកជំនួយ មាន ថវិការនិងសម្ភារៈឧបត្ថម្ភក្នុងជីវិតចុងក្រោយ ។

ថវិការនិងសម្ភារៈទាំងនេះ ត្រូវបានលោក ម៉ៅ ឡូយ ជាមួយក្រុមម៉ូតូADV Cambodia យកទៅជូនលោកយាយនៅព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២២ ។

សរុបថវិការជាប្រាក់ ៣២៦០០០០៛ (បីលានពីសែនប្រាំមួយមុឺនរៀលគាត់)និងសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួនធំ ។

ក្នុងឱកាសនោះដែរលោក កឹម សាន សូមថ្លែងអំណរគុណយ៉ាងខ្លាំងបំផុតចំពោះម្ចាស់ជំនួយ សូមជូនពរដល់អស់លោកលោកស្រីទាំងាំងអស់ ជួបតែក្តីសុខសប្បាយ សុខភាពល្អ អាយុវែង ជោគជ័យគ្រប់ភារកិច្ចនិងមុខរបរ ៕,ដើមក្រសាំង

Leave A Reply

Your email address will not be published.